សម្ភារប្រើប្រាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ រួមមាន ម៉ូតូម៉ាក់ WAVE ចំនួន ១៥គ្រឿង ម៉ាស៊ីន GPS Garmin ចំនួន ២១គ្រឿង ធុងបាញ់ថ្នាំអគ្គិសនីចំនួន ៣០ ជូនដល់អង្គភាពចំណុះតំបន់ប្រតិបត្តិការសឹករងកោះកុង តាមរយៈក្រុមការងារ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង។ឧត្ដមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុងបានថ្លែងថា ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតដល់សុខទុក្ខរបស់ នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ពទាំងអស់។ជំនួសមុខឲ្យ នាយទាហាន នាយទាហានរង និងពលទាហានទាំង នៃសឹករងកោះកុង ឧត្ដមសេនីយ៍ទោ មេបញ្ជាការ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លានាពេលនេះ។ថ្ងៃសៅរ៍ ២ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ December 10, 2022












