រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ ព្រមទាំងផ្នែកពាក់ព័ន្ធបានចូលរួមជួបប្រជុំជាមួយ គណៈប្រតិភូ និងក្រុមការងារដែលអញ្ជើញមកពីនាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ ព្រមទាំងផ្នែកពាក់ព័ន្ធបានចូលរួមជួបប្រជុំជាមួយ គណៈប្រតិភូ និងក្រុមការងារដែលអញ្ជើញមកពីនាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល ដើម្បីទទួលព័ត៌មានត្រឡប់ បន្ទាប់ពីក្រុមការងារបានចុះវាយតម្លៃពីតម្រូវការប្រើប្រាស់អុកស៊ីនសែននៅក្នុងមន្ទីរពេទ្យ តាមផែនការបស់នាយកដ្ឋាន ដើម្បីស្វែងរកពីតម្រូវការបន្ថែម និងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការថែទាំ ព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យ ។

នៅព្រឹកថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២
December 9, 2022

អត្ថបទទាក់ទង