រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយការដាក់អោយអនុវត្តវិធានការគោលនយោបាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រង សំណល់ប្លាស្ទិចសម្រាប់រយៈពេលខ្លី នៅក្រសួងបរិស្ថាន

ថ្ងៃច័ន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ការដាក់អោយអនុវត្តវិធានការគោលនយោបាយស្តីពី <<ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រង សំណល់ប្លាស្ទិកសម្រាប់រយៈពេលខ្លី>> ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។

សិក្ខាសាលារៀបចំឡើងក្នុងគោលបំណង

1-ផ្តល់ព័ត៌មានពីស្ថានភាព និងបញ្ហាការបំពុលដោយប្លាស្ទិកនៅលើពិភពលោក និងនៅកម្ពុជា

2-ផ្តល់ជាទស្សនៈអំពីទិសដៅដែលត្រូវកំណត់យកសម្រាប់គ្រាប់គ្រងបញ្ហាប្លាស្ទិកនៅកម្ពុជា។

អត្ថបទទាក់ទង