រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលស្រុកកោះកុង

ស្រុកកោះកុង ៖ ថ្ងៃចន្ទ ៤ រោច ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២:០០ នាទីរសៀល លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំឆ្នាំ២០២២ ដើម្បីពិនិត្យ តាមដានការងារកន្លងមករបស់រដ្ឋបាលស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។

វត្តមានអញ្ជើញចូលរួមមាន លោក លោកស្រីអភិបាលរងស្រុក នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុកកោះកុង ព្រមទាំងមន្រ្តីកិច្ចសន្យា មន្រ្តីជួលរបស់រដ្ឋបាលស្រុកកោះកុង។

អត្ថបទទាក់ទង