រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ចុះប្រគល់ទទួល គម្រោងជួសជុលផ្លូវថែទាំប្រចាំប្រវែង ៩៦ ៤០០ ម៉ែត្រ ស្ថិតក្នុង ស្រុកបទុមសាគរ ស្រុកស្រែអំបិល ស្រុកថ្មបាំង និងគំរោងជួសជុលផ្លូវថែទាំខួប ប្រវែង ៨ ០០០ម៉ែត្រ ស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

នាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជន និងក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក្រុមការងារអន្តរក្រសួង) បានចុះត្រួតពិនិត្យវាយតម្លៃបញ្ជប់សុពលភាព ១០០% លើការងារថែទាំខួប និងថែទាំប្រចាំ សម្រាប់ឆ្នាំ២០២២ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង រួមមានការជួសជុលផ្លូវថែទាំប្រចាំប្រវែង ៩៦ ៤០០ ម៉ែត្រ ស្ថិតក្នុង ស្រុកបទុមសាគរ ស្រុកស្រែអំបិល ស្រុកថ្មបាំង និងគំរោងជួសជុលផ្លូវថែទាំខួប ប្រវែង ៨ ០០០ម៉ែត្រ ស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ៕

អត្ថបទទាក់ទង