រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងរៀបចំ «យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និង ផ្សព្វផ្សាយកន្ត្រកបរិស្ថាន» ក្នុងខេត្តកោះកុង

លោក ហោ ធូ នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត និង អាជ្ញាធរក្រុងខេមរភូមិន្ទ ព្រមទាំងសេវាករផ្សារដងទង់ បានជួបប្រជុំពិភាក្សាជាមួយ ក្រុមការងារអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន ដើម្បីរៀបចំ «យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន» នាពេលខាងមុខ នៅបរិវេណផ្សារដងទង់ ស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ យុទ្ធនាការនេះប្រារព្ធឡើងក្នុងគោលបំណង៖ ១)ផ្សព្វផ្សាយជាផ្លូវការនូវចលនាទូលំទូលាយរួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិក នៅកម្ពុជាតាមគោលការណ៍ ស្ម័គ្រចិត្ត ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ២)ជំរុញ និងលើកទឹកចិត្តដល់ អាជីវករឱ្យបញ្ឈប់ជាអចិន្ត្រៃយ៍នូវការផ្ដល់ថង់ប្លាស្ទិក ដោយមិនគិតថ្លៃដល់អតិថិជន និង៣)ចូលរួមចំណែក លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៅតាមសហគមន៍ ក្នុងការផលិតកន្ត្រកធ្វើពីចចូតជាផលិតផល ក្នុងស្រុក។

ថ្ងៃចន្ទ ៤ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ December 12, 2022

អត្ថបទទាក់ទង