រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទបានរៀបចំវេទិកាផ្សព្វផ្សាយស្ដីពីការអប់រំថែទាំអនាម័យបរិស្ថាននៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រាប់ឆ្នាំ ២០២២

   ថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២:០០នាទីរសៀល រដ្ឋបាលក្រុងខេមរភូមិន្ទបានរៀបចំវេទិកាផ្សព្វផ្សាយស្ដីពីការអប់រំថែទាំអនាម័យបរិស្ថាននៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រាប់ឆ្នាំ ២០២២ ក្រោមអធិបតីភាពលោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោក សៀន សិរីបុត្រ តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ព្រមទាំងបានអញ្ជើញចូលរួមមានគណៈកម្មការលទ្ធកម្មក្រុងខេមរភូមិន្ទ លោកចៅសង្កាត់រងទី១ តំណាងសហគ្រាស ឬទ្ធីហ្គាប៊ែឆម៉ីន លោក លោកស្រីមេភូមិ អនុភូមិ និងប្រជាពលរដ្ឋប្រមាណ ៦៣ រូប ។ វេទិកាផ្សព្វផ្សាយនេះបានការឧបត្ថម្ភពីសហគ្រាស ឬទ្ធីហ្គាប៊ែឆម៉ីន ។
          វេទិកាផ្សព្វផ្សាយនេះបានរៀបចំឡើងភូមិ៤ (ក្នុងបរិវេណវិហារភូមិ៤) សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង