រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងចែកសំលៀកបំពាក់កីឡា ជូនដល់ក្រុមកីឡាបាល់ទាត់ ដែលតំណាងឲ្យរដ្ឋបាលស្រុកបូទុមសាគរ ក្នុងការចូលរួម ប្រកួតពាន់រង្វាន់ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងចែកសំលៀកបំពាក់កីឡា ជូនដល់ក្រុមកីឡាបាល់ទាត់ ដែលតំណាងឲ្យរដ្ឋបាលស្រុកបូទុមសាគរ ក្នុងការចូលរួម ប្រកួតពាន់រង្វាន់ជំទាវមិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

ក្នុងឱកាសនោះ លោកអភិបាលក៏បានណែនាំឲ្យកីឡាករទាំងអស់ជៀសឆ្ងាយពីគ្រឿងញៀន និងនាំគ្នាលេងកីឡាដោយបច្ចេកទេសដើម្បីសុខភាព មិត្តភាព សាមគ្គីភាព។

ជាចុងបញ្ចប់លោកអភិបាល បានផ្ដាំដល់កីឡាករទាំងអស់ ចូលរួមពង្រឹងសមត្ថភាព ក្នុងការលេង និងពង្រីកវិស័យកីឡាបាល់ទាត់នៅក្នុងមូលដ្ឋានស្រុក ឱ្យកាន់តែសុះសាយ និងឈានទៅរកគោលដៅរបស់យុវជនក្នុងស្រទាប់បាល់ទាត់ក្នុងស្រុក។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃអង្គារ ៥ រោច ខែមិគសិរ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២

December 13, 2022

អត្ថបទទាក់ទង