រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ចុះពិនិត្យ​ជាក់ស្ដែង​ស្ដែង​លើទីតាំងដែលបានបោះបង្គោលស៊ុំគ្រែងបិទផ្លូវចេញចូលរវាងប្រជានេសាទ និង​ម្ចាស់​ស៊ុំគ្រែង ស្ថិត​នៅ​ភូមិ​តាមាឃ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

ដោយមាន​ការ​ចាត់តាំង​ពីលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចាត់លោក ប៊ូ វាសនា ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សហគមន៍ លោក សុក ហុង មន្ត្រី​ការិយាល័យ​កសិកម្ម ​ធម្មជាតិ បរិស្ថាន បានសហការជាមួយ​លោក ហ៊ិន ឡា នាយផ្នែកជលផលបូទុមសាគរ (មន្ទីរកសិកម្មខេ្តកោះកុង) លោក អន អឿន ជំទប់ទី២ ឃុំអណ្ដូងទឹក និង លោកស្រីផាង សុខា អនុភូមិតាមាឃ បានចុះពិនិត្យ​ជាក់ស្ដែង​ស្ដែង​លើទីតាំងដែលបានបោះបង្គោលស៊ុំគ្រែងបិទផ្លូវចេញចូលរវាងប្រជានេសាទ និង​ម្ចាស់​ស៊ុំគ្រែង ស្ថិត​នៅ​ភូមិ​តាមាឃ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង​។​

+ ជាលទ្ធផល​

ដោយមាន​ការ​សម្របសម្រួល​ពី​លោក ហ៊ិន ឡា នាយផ្នែកជលផលបូទុមសាគរ និង​លោក ប៊ូ វាសនា ប្រធាន​ការិយាល័យ​សេដ្ឋកិច្ចនិង​អភិវឌ្ឍន៍​សហគមន៍ ម្ចាស់​ស៊ុំគ្រែង​បានយល់ព្រមដកបង្គោលស៊ុំគ្រែងដោយទុកចន្លោះសម្រាប់ប្រជានេសាទងាយស្រួលក្នុងការធ្វើដំណើរចេញចូលវិញ។​

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ 

==============​===​

ថ្ងៃអង្គារ ៥ រោច ខែមិគសិរ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២

December 13, 2022

អត្ថបទទាក់ទង