រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សែម សំអាង នាយករដ្ឋបាលសាលាស្រុកកោះកុង តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងចែកសំលៀកបំពាក់កីឡា ជូនដល់ក្រុមកីឡាបាល់ទាត់ ស.ស.យ.ក.ស្រុកកោះកុង

ស្រុកកោះកុង ៖ ថ្ងៃអង្គារ ៥ រោច ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ លោក សែម សំអាង នាយករដ្ឋបាលសាលាស្រុកកោះកុង តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងចែកសំលៀកបំពាក់កីឡា ជូនដល់ក្រុមកីឡាបាល់ទាត់ ស.ស.យ.ក.ស្រុក ដែលតំណាងឲ្យរដ្ឋបាលស្រុកកោះកុង ចូលរួមការប្រកួតពានរង្វាន់ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង

ក្នុងឱកាសនោះ លោកនាយករដ្ឋបាលសាលាស្រុក ក៏បានណែនាំឲ្យកីឡាករទាំងអស់ជៀសឆ្ងាយពីគ្រឿងញៀន និងនាំគ្នាលេងកីឡាដោយបច្ចេកទេស ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព

ជាចុងបញ្ចប់ លោកនាយករដ្ឋបាលសាលាស្រុក បានផ្ដាំផ្ញើដល់កីឡាករទាំងអស់ ចូលរួមពង្រឹងវិន័យ និងសមត្ថភាព ប្រឹងប្រែងប្រកួតឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត ដើម្បីយកលទ្ធផលល្អជូនពុកម៉ែបងប្អូន ប្រជាពលរដ្ឋនៅក្នុងស្រុកកោះកុងទាំងមូល ជាពិសេសដើម្បីចូលរួមលើកកម្ពស់ និងអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅក្នុងមូលដ្ឋានស្រុក ឱ្យកាន់តែសុះសាយ និងឈានទៅរកគោលដៅរបស់យុវជន ក្នុងវិស័យកីឡាបាល់ទាត់ទាំងកម្រិតស្រុក ខេត្ត ថ្នាក់ជាតិ និងអន្តរជាតិនាពេលអនាគត និងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនសម្រាប់ការចំណាយផ្សេងៗ ចំនួន 100$ ដល់ក្រុមបាល់ទាត់ផងដែរ។

សម្លៀកបំពាក់ ថ្នាក់ដឹកនាំ គណៈប្រតិភូកីឡារ និងកីឡាករនេះ មានការចូលរួមឧបត្ថម្ភពី
-លោក ឈេង សុវណ្ណដា អភិបាលរងខេត្ត និងលោកស្រី ចំនួន ២៥អាវ ស្មើនឹងថវិកាចំនួន ១ ០០០ ០០០រៀល។
- លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធាន ស.ស.យ.ក.ស្រុក និងលោកស្រី ចំនួន ២៥អាវ ស្មើនឹងថវិកាចំនួន ១ ០០០ ០០០រៀល
- លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ និងលោកស្រី ចំនួន ១០អាវ ស្មើនឹងថវិកាចំនួន ៤០០ ០០០រៀល និងថវិកាសោហ៊ុយធ្វើដំណើរ ៤០០ ០០០រៀល

អត្ថបទទាក់ទង