រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ដោយមានការឯកភាពពី លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ចាត់ឱ្យលោក សយ សុផល នាយករង រដ្ឋបាលស្រុក ដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរភូមិ ឃុំអណ្ដូងទឹក ឃុំកណ្តោល បានចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើការបើកបន្ទប់ថែទាំអ្នកជំងឺ និងឱសថស្ថាន ក្នុងមូលដ្ឋាន ឃុំអណ្ដូងទឹក និង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

14/12/2022

---------------

ដោយមានការឯកភាពពី លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ចាត់ឱ្យលោក សយ សុផល នាយករងរដ្ឋបាលស្រុក ដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរភូមិ ឃុំអណ្ដូងទឹក ឃុំកណ្តោល បានចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើការបើកបន្ទប់ថែទាំអ្នកជំងឺ និងឱសថស្ថាន ក្នុងមូលដ្ឋាន ឃុំអណ្ដូងទឹក និង ឃុំកណ្តោល ស្រុកបូទុមសាគរខេត្តកោះកុង ។

ក្រោយពីក្រុមការងារបានចុះពិនិត្យ និងធ្វើបច្ចុប្បន្នភាព លើការបើកបន្ទប់ថែទាំអ្នកជំងឺ និងឱសថស្ថាន ក្នងមូលដ្ឋាន ឃុំអណ្ដូងទឹកនិង ឃុំកណ្តោល មានចំនួន១៣ ទីតាំង ។

ក្រុមការងារបានណែនាំឱ្យលោកគ្រូ អ្នកគ្រូពេទ្យ ដែលបើក ឬរៀបចំបើកថ្មី បន្ទប់ថែទាំអ្នកជំងឺ និងឱសថស្ថាន មកសុំច្បាប់ ឬបន្តសុពលភាព វិញ្ញាបនបត្រ ប្រកបអាជីវកម្មបន្ទប់ថែទាំអ្នកជំងឺ និងឱសថស្ថាន នៅការិយាល័យច្រកចេញតែមួយ នៃរដ្ឋបាលស្រុកបូទុមសាគរ ឱ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

--------------------------

ថ្ងៃពុធ ៦ រោច ខែមិគសិរ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២

December 14, 2022

អង្គរ ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ណ​ពិភពលោក (Angkor recognized as UNESCO's World Heritage List)

កម្ពុជា​ចូល​ជា​សមា​ជិក​អង្គ​ការ​សហ​ប្រជាជាតិ (Cambodia became a member of the United Nations)

អត្ថបទទាក់ទង