រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

សារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

ក្នុងឱកាសដ៏នក្ខត្តឫក្សចម្រើនជន្មាយុ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលនឹងឈានមកដល់នា ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ យើងខ្ញុំទាំងអស់គ្នាជាគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខាក្រុង-ស្រុក ទាំង៧ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជន កក្រក នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមគោរពអនុញ្ញាតសំដែងនូវអំណរសាទរ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងបុព្វហេតុមនុស្សធម៌ដើម្បីជាតិ ប្រជាជន ជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ រួមទាំងទុរគតជន ជនចាស់ជរាឥតទីពឹង កុមារកំព្រា ជនពិការ ស្រ្តីមានផ្ទៃពោះ និងអ្នកជំងឺអេដស៏ដោយគ្មានការរើសអើង។

យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាឧត្តមភរិយា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បុត្រា បុត្រី និង ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង