រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ឌី ប្រធានក្រុមលេខាធិការដ្ឋាន ស អ កខេត្ត បាននាំយកថវិកាបេឡាមរណសង្គ្រោះ ប្រគល់ជូនដល់គ្រួសារ នៃសពលោកស្រី ឆាង យូ (គ្រួសារជនពលី)ជាសមាជិកស អ ក នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ឌី ប្រធានក្រុមលេខាធិការដ្ឋាន ស អ កខេត្ត ដំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធាន គណៈកម្មាធិការស អ កខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋានស អ កខេត្ត អនុប្រធានមន្ទីរសង្គមកិច្ចខេត្ត ប្រធាន អនុប្រធានគណកម្មាធិការស អ ក ក្រុងខេមរភូមិន្ទប្រធាន សាខាស អ ក សង្កាត់ស្ទឹងវែងនឹង អាជ្ញាធរដែនដី បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤លានរៀល។
១-លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិតិយសស អ កខេត្ដកោះកុងបានឧបត្ថម្ភថវិកាចំនួន ៥០មុឺនរៀល ។
២-ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធានគណកម្មាធិការស អ កខេត្តកោះកុង បានឧបត្ថម្ភអង្ករចំនួន ០២បាវតូច ទឹកត្រី១កេស ទឹកស៊ីអុីវ១កេស និងមី ១កេសតូច។
៣/ អនុប្រធានគណកម្មាធិការស អ កខេត្ត ឧបត្ថម្ភថវិកាចំនួន ៣៥មុឺនរៀល បានប្រគល់ជូនដល់គ្រួសារ នៃសពលោកស្រី ឆាង យូ (គ្រួសារជនពលី)ជាសមាជិកស អ ក នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ថ្ងៃពុធ ៦ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ December 14, 2022

អត្ថបទទាក់ទង