រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វេលាម៉ោង០៣:០០នាទីរសៀល លោក ខេង គង់ នាយករដ្ឋបាលសាលាស្រុក បានដឹកនាំការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម ចូលរួមប្រជុំពិភាក្សាស្តីពីការរៀបចំពិធីបុណ្យបញ្ចុះបឋមសិលា កសាងព្រះវិហារថ្មី និងសម្ពោធកាត់ខ្សែបូរឆ្លងសាលាបំពេញបុណ្យវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក នាពេលខាងមុខ

ដោយមានការចាត់តាំងពីលោកអភិបាលស្រុក វេលាម៉ោង០៣:០០នាទីរសៀល លោក ខេង គង់ នាយករដ្ឋបាលសាលាស្រុក បានដឹកនាំការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម ចូលរួមប្រជុំពិភាក្សាស្តីពីការរៀបចំពិធីបុណ្យបញ្ចុះបឋមសិលា កសាងព្រះវិហារថ្មី និងសម្ពោធកាត់ខ្សែបូរឆ្លងសាលាបំពេញបុណ្យវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក  នាពេលខាងមុខ  

កិច្ចប្រជុំពិភាក្សានេះ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះគ្រូចៅអធិការវត្តគិរីបូទុម វត្តពោធិរង្សី វត្តចន្ទមុនីរាម វត្តជលធីគិរីវ័នអាជ្ញាធរភូមិ-ឃុំអណ្តូងទឹក និងអាចារ្យគណៈកម្មការវត្តចន្ទមុនីរាម សរុបមានចំនួន២១អង្គ/នាក់

ក្រោយពីកិច្ចប្រជុំរួច អង្គពិធីទាំងមូល បានឯកភាពគ្នា និងអនុវត្តទៅតាមស្មារតីនៃកិច្ចប្រជុំពិភាក្សា ដែលបានគ្រោងទុក

#ប្រភពរដ្ឋបាលស្រុកបូទុមសាគរ

==================

ថ្ងៃសុក្រ ៨ រោច ខែមិគសិរ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២២

December 16, 2022

អត្ថបទទាក់ទង