រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំអណ្តូងទឹក សហការជាមួយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ​ (Wildlife Alliance) តំបន់ជួរភ្នំក្រវាញខាងត្បូង បានរៀបចំការប្រឡងជ្រើសរើសនិសិត្យអាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅភ្នំពេញ ដែលមាន៣វិញ្ញាសារគឺ វិញ្ញាសារទី១៖ សំណួរផ្ទាល់មាត់ វិញ្ញាសារទី២៖ សំណួរសរសេរ និងវិញ្ញាសារទី៣៖ សម្ភាសន៍ផ្ទាល់មាត់ជាមួយមាតា បិតា បេក្ខជន បេក្ខនារី តាមផ្ទះ ស្ថិតក្រោមគណ:អធិបតីភាពលោក យិន យួត ជំទប់ទី១ឃុំ និង លោក ទូច​ សុផានី​ ប្រធានគម្រោងអេកូទេសចរណ៍​ និងអភិវឌ្ឍន៍ជីវភាពសហគមន៍​ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ

រដ្ឋបាលឃុំអណ្តូងទឹក សហការជាមួយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ​ (Wildlife Alliance) តំបន់ជួរភ្នំក្រវាញខាងត្បូង បានរៀបចំការប្រឡងជ្រើសរើសនិសិត្យអាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅភ្នំពេញ ដែលមាន៣វិញ្ញាសារគឺ វិញ្ញាសារទី១៖ សំណួរផ្ទាល់មាត់ វិញ្ញាសារទី២៖ សំណួរសរសេរ និងវិញ្ញាសារទី៣៖ សម្ភាសន៍ផ្ទាល់មាត់ជាមួយមាតា បិតា បេក្ខជន បេក្ខនារី តាមផ្ទះ ស្ថិតក្រោមគណ:អធិបតីភាពលោក យិន យួត ជំទប់ទី១ឃុំ និង លោក ទូច​ សុផានី​ ប្រធានគម្រោងអេកូទេសចរណ៍​ និងអភិវឌ្ឍន៍ជីវភាពសហគមន៍​ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ​ ។

ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រី ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិជីមាល ក្រុមការងារគម្រោង ព្រមទាំងបេក្ខជន បេក្ខនារី ចំនួន៥រូប ដែលធ្វើឡើងនៅសាលាឃុំអណ្តូងទឹក ព្រមទាំងចុះសម្ភាសន៍ផ្ទាល់ជាមួយមាតាបិតានៅតាមផ្ទះរបស់បេក្ខជន បេក្ខនារី នីមួយៗ។

(បញ្ជាក់៖ ភូមិជីមាលគឺជាភូមិតែមួយគត់នៃឃុំអណ្តូងទឹក ដែលមានព្រំប្រទល់ជាប់ទៅនឹងតំបន់ជួរភ្នំក្រវាញ)។

ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក

----------------------------------

ថ្ងៃពុធ ១៣ រោច ខែមិគសិរ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២

ថ្ងៃនេះ ជាថ្ងៃកោរ

December 21, 2022

អត្ថបទទាក់ទង