រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្មវិធី កោះស្តេច ឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២៣ រៀបចំដោយ រដ្ឋបាលស្រុកគិរីសាគរដែលប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៣.០០នាទីរសៀល ដល់ម៉ោង ១២.០០យប់ ឆ្លងចូលឆ្នាំថ្មី២០២៣ នៅទីតាំងបរិវេណផ្ទះសំណាក់កោះស្តេចមានជ័យ (ក្រោយកោះ) មានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

កម្មវិធី កោះស្តេច ឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២៣

រៀបចំដោយ រដ្ឋបាលស្រុកគិរីសាគរ
ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
ចាប់ពីវេលាម៉ោង ៣.០០នាទីរសៀល ដល់ម៉ោង ១២.០០យប់ ឆ្លងចូលឆ្នាំថ្មី២០២៣
នៅទីតាំងបរិវេណផ្ទះសំណាក់កោះស្តេចមានជ័យ (ក្រោយកោះ) មានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

ក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្ត និងមកស្គាល់កោះស្តេចកាន់តែច្រើន និងរួមគ្នាថែរក្សានូវទំនៀមទំលាប់ លើកកម្ពស់ទេសចរណ៍ក្នុងស្រុក តាមរយៈវប្បធម៌ប្រចាំតំបន់ យកចិត្តទុកដាក់ជម្រុញលើប្រព័ន្ធផ្សព្វផ្សាយ បង្កើនការយល់ដឹងដល់ប្រជាជនជាសាធារណៈទៅលើវិស័យទេសចរណ៍ បង្កើតបរិយាកាសសប្បាយៗ ជាមួយភ្ញៀវទេសចរណ៍ និងប្រជាជននៅក្នុងមូលដ្ឋាន ក្រោមដំបូលនៃសុខសន្តិភាព។

អាស្រ័យហេតុនេះ សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អញ្ជើញចូលរួមអោយបានច្រើនកុះករ ដើម្បីបង្កបរិយាសអោយកាន់តែសប្បាយរីករាយក្នុង ឱកាសថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំសកល 2023។
សូមអរគុណ!

អត្ថបទទាក់ទង