រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វេលាម៉ោង ០២ :៣០ នាទីរសៀល លោក សយ សុផល នាយករង រដ្ឋបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល ការបើកបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ បូទុមសាគរ មួយកន្លែង កន្លងមក លោក វេជ្ជបណ្ឌិត មិនសូវមកប្រចាំការ ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរសាគរ ខេត្តកោះកុង

វេលាម៉ោង ០២ :៣០ នាទីរសៀល លោក សយ សុផល នាយករង រដ្ឋបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលការបើកបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ បូទុមសាគរ មួយកន្លែង កន្លងមក លោក វេជ្ជបណ្ឌិត មិនសូវមកប្រចាំការ ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរសាគរ ខេត្តកោះកុង ដោយមានការចូលរួមពី លោក លោក លោកស្រី ប្រធានអនុប្រធាន ការិយាល័យពាក់ព័ន្ធ តំណាងការិយាល័យស្រុកប្រតិបត្តិស្រែអំបិល និងអ្នកពាក់ព័ន្ធ ។

លោក ម៉ៅ ទន វេជ្ជបណ្ឌិត មណ្ឌលសុខភាពអណ្តូងទឹក តំណាងការិយាល័យស្រុកប្រតិបត្តិស្រែអំបិល បានណែនាំឱ្យលោកវេជ្ជបណ្ឌិត ដែលបានបើក បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ បូទុមសាគរ ខាងលើ សូមឱ្យមកប្រចាំការនៅកន្លែង ជាប្រចាំ និងធ្វើកិច្ចសន្យា ឱ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ ។

ក្រោយពីបានធ្វើការសម្របសម្រួលរួចមក លោក វេជ្ជបណ្ឌិត បើកបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ បូទុមសាគរ បានឯកភាព  និងអនុវត្តតាមការណែនាំ ដែលតាមច្បាប់ដែលបានកំណត់ ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

--------------------------

ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែមិគសិរ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២

ថ្ងៃនេះ ជាថ្ងៃសីល

December 22, 2022

**ប្រកាសលទ្ធផលមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) (មណ្ឌលប្រឡងភ្នំពេញ និងខេត្តកណ្ដាល)

សែន​នំ​អ៉ី (Winter Solstice Festival)

អត្ថបទទាក់ទង