រដ្ឋបាលឃុំកណ្ដោល បានរៀបចំបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៧ ឆ្នាំទី១ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ហ៊ុយ សំណាង ប្រធានក្រុមប្រឹក្សាឃុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំសមាជិកក្រុមប្រឹក្សាស្រុកបូទុមសាគរ នាយប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានសហគមន៍ ជំនួយការឃុំ លោក លោកស្រីមេភូមិទាំង៥នាយកសាលា និងតំណាងអង្គការសរុប ២២នាក់ ស្រី០៥ នាក់។
ក្រោមរបៀបវារះដូចខាងក្រោម៖
១_ការបើកកិច្ចប្រជុំ និងមតិ ស្វាគមន៍
២_ការពិនិត្យ កូរ៉ុមនិងសមាសភាពចូលរួមប្រជុំ
៣_ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង របៀវរៈ នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ
៤_ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកមុន
៥_ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំប្រចាំខែ
៦_ពិនិត្យ និងអនុម័ត របាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ
៧_ពិនិត្យ និងអនុម័តផែនការថវិកាឆ្នាំ២០២៣
៨_ទិសដៅ និងផែនការអនុវត្តការងារ
-ពន្លឿនការបញ្ជូលទិន្នន័យភូមិឆ្នាំ២០២២ សម្រាប់កសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់
-ជម្រុញការចុះបញ្ជីអត្រានុកូដ្ឋានគ្រប់ប្រភេទ
-បន្តការផ្សព្វផ្សាយ និងជម្រុញឱ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងដូសជម្រុញឱ្យបានគ្រប់គ្នា
៩_បញ្ហាផ្សេងៗ
-ការផ្សព្វផ្សាយព័ត៌មាន និងសភាពការថ្មីៗ
-ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម តាមមូលដ្ឋាន
- បញ្ហាប្រឈមតាមភូមិ
១០_មតិបូកសរុប បិទអង្គប្រជុំ និងប្រកាសពីកាលបរិច្ឆេទ នៃកិច្ចប្រជុំលើកក្រោយ។
ប្រភពៈ@រដ្ឋបាលឃុំកណ្ដោល
-------------------------------------
ថ្ងៃសុក្រ ១ កើត ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២
December 23, 2022
**ប្រកាសលទ្ធផលមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ខេត្តផ្សេងៗ នៅទូទាំងប្រទេស