រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សា របស់មន្ទីរធម្មការ និងសាសនាខេត្តកោះកុង

ថ្ងៃពុធ ១៣ កើត ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣
January 4, 2023
_««»»_
លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុងបានដឹកនាំកិច្ចប្រជុំពិភាក្សានូវរបៀវារៈដូចខាងក្រោម៖
១- ការត្រៀមរៀបចំសាសនៈពិធី ក្នុងពិធីបុណ្យទក្ខិណានុប្បទាន សម្ពោធទីលានផ្នូរសពយុទ្ធជន និងមីទ្ទិញអបអរសាទរទិវាជ័យជំន្នះលើរបបប្រល័យពូសាសន៍ ដែលនឹងប្រារព្ធនៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៣។
២. ត្រៀមរៀបចំពិធីផ្សព្វផ្សាយអនុសំវច្ចរមហាសន្និបាតព្រះមន្ត្រីសង្ឃទាំងពីរគណៈលើកទី៣០ សម្រាប់គណៈសង្ឃទាំងពីរនិកាយឆ្នាំ២០២២-២០២៣
៣. និងការត្រៀមរៀបចំការប្រឡងវិញ្ញាបនបត្រធម្មវិន័យ ឆ្នាំ២០២២-២០២៣ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។
កិច្ចប្រជុំដោយមានព្រះវត្តមាននិមន្ត និងអញ្ជើញពី ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នា់កិត្តិយស ព្រះសមុទ្ទគង្គាមហាមុនី ព្រះមេគណគណៈធម្មយុត្តិកនិកាយ និងព្រះគ្រូ សច្ចវីរោ មៀត វ៉ាន់ ព្រះធម្មធរគណ គណៈមហានិកាយខេត្តតំណាងព្រះមេគណ ព្រះគ្រូលេខាគណគណៈមហានិកាយ លោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ មន្ត្រីក្រោមឱវាទ ស្ថិតនៅសាលប្រជុំមន្ទីរធម្មការនិងសាសនាខេត្តកោះកុង។

អត្ថបទទាក់ទង