រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូច សុវណ្ណ ជំទប់ទី២ ឃុំត្រពាំងរូង បានចូលរួមធ្វើវេទិកាផ្សព្វផ្សាយគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋរស់នៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង

រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៩: ១៥នាទីព្រឹក លោក ទូច សុវណ្ណ ជំទប់ទី២ ឃុំត្រពាំងរូង បានសហការជាមួយ លោក យោង ចាន់ឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង និងកម្លាំងអធិការដ្ឋានស្រុកកោះកុង រួមជាមួយអាជ្ញាធរភូមិកោះកុងក្នុង ដឹកនាំដោយលោកវរសេនីយ៍ត្រី រស់ វ៉ាន់ថន នាយផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះធ្វើវេទិកាផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំ.សង្កាត់មានសុវត្ថិភាពទាំង ៧ចំនុច ជូនដល់ប្រជាពលររដ្ឋ រស់នៅភូមិកោះកុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង
ដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម:
១.ផ្តល់សេវាសាធារណ:ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាពនិងទទួលបានជំនឿទុកចិត្ត
២.ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
៣.ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបង្ការទប់ស្កាត់ការចែកចាយ ជួញដូគ្រឿងញៀនគ្រប់ប្រភេទ
៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្សពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារស្ត្រីនិងកុមារទាក់ទងនឹងយេនឌ័រ
៥.ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវិរុសកូវិដ-១៩ ជាពិសេស ប្រភេទមេរោគវិរុសបំប្លែងថ្មី អូមីក្រុង ដោយអនុវត្តន៍វិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្តេចតេជោ ''៣ការពារ ៣កុំ'' ជាប់ជានិច្ច។
_បានចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ១៨ នាក់ ស្រី០៧នាក់។
វេទិកាផ្សព្វផ្សាយខាងលើ មានប្រជាពលរដ្ឋចូលរួមចំនួន ១៩នាក់ ស្រី ០៩នាក់ និងកម្មវិធីនេះបញ្ចប់នៅវេលាម៉ោង ០៩ និង៥៥នាទីព្រឹកថ្ងៃខែឆ្នាំដដែល។

អត្ថបទទាក់ទង