រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំកម្មវិធីបោះឆ្នោតជ្រើសរើសមន្ត្រី-បុគ្គលិកមន្ទីរពេទ្យឆ្នើមប្រចាំឆ្នាំ២០២២

នៅព្រឹកថ្ងៃសុក្រ ១៥ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានអញ្ជើញចូលរួមជាគណៈអធិបតី បើកកម្មវិធីរៀបចំការបោះឆ្នោតជ្រើសរើសមន្ត្រី-បុគ្គលិកមន្ទីរពេទ្យឆ្នើមប្រចាំឆ្នាំ២០២២ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកមន្ទីរពេទ្យទាំងអស់ ។ ការរៀបការបោះឆ្នោតនេះរៀបចំតាមបែបប្រជាមតិ ដើម្បីជ្រើសរើសមន្ត្រី-បុគ្គលិកឆ្នើមប្រចាំឆ្នាំដែលមានគុណវុឌ្ឍិ សមស្របទៅនឹងគុណតម្លៃទាំងប្រាំដែលមន្ទីរពេទ្យបានដាក់ចេញ និងមានស្នាដៃការងារល្អ ដែលទទួលបានសម្លេងឆ្នោតគាំទ្រច្រើនជាងគេ បន្ទាប់មកនឹងត្រូវផ្តល់ជូននូវប័ណ្ណសរសើរពីថ្នាក់ដឹកនាំដើម្បីជាការលើកទឹកចិត្តផងដែរ ។

អត្ថបទទាក់ទង