រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ឹង គី ជំទប់ទី១ ឃុំកោះកាពិ តំណាងលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំក្រុមការងារចុះបើកវេទិកាសាធារណៈនៅភូមិ១ (ចំនុចឡាំដាំ) ។

ថ្ងៃអាទិត្យ ២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣  លោក អ៊ឹង គី ជំទប់ទី១ ឃុំកោះកាពិ  តំណាងលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ជំនួយការរដ្ឋបាលឃុំ អាជ្ញាធរភូមិ និងមានការចូលរួមពីកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក (ចំនុចឡាំដាំ) ចុះបើកវេទិការសាធារណៈស្តីពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំនុច ដែលមានប្រជាពលរដ្ឋចូលរួមចំនួន៤៣នាក់ ស្រី៣១នាក់ ស្ថិតនៅភូមិ១ (ចំនុចឡាំដាំ) ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ៕

អត្ថបទទាក់ទង