រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីប្រជាពលរដ្ឋស្នើសូមចុះបញ្ជីដី ស្ថិតនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីប្រជាពលរដ្ឋឈ្មោះ ជោ ជួជីវ័ន្ត ដែលស្នើសូមចុះបញ្ជីដី មានទីតាំងស្ថិតនៅភូមិសារាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ជាការពិនិត្យតាមរយៈផែនទី និយាមការដីឃើញថា ទីតាំងដីនេះ ជាដីស្ថិតនៅក្នុងតំបន់សហគមន៍ការពារធម្មជាតិជ្រោយស្វាយ ហើយមានផ្នែកខ្លះជាដីត្រួតគ្នា ជាមួយទីតាំងដីដែលប្រជាពលរដ្ឋផ្សេងទៀតស្នើសូមចុះបញ្ជីផងដែរ។
ជាមួយគ្នានេះ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងដីរួច លោក សុខ សុទ្ធី បានណែនាំឱ្យរដ្ឋបាលខេត្ត ចុះសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងទីតាំងដីនេះឱ្យបានច្បាស់លាស់ រួចធ្វើរបាយការណ៍ជូនមករដ្ឋបាលខេត្ត ដើម្បីរដ្ឋបាលខេត្តមានមូលដ្ឋានច្បាស់លាស់ក្នុងការពិនិត្យ សម្រេច៕
ថ្ងៃសុក្រ ៧ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ January 13, 2023

អត្ថបទទាក់ទង