រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកខ្នាតធំ និងផ្លូវក្រាលក្រួសក្រហម នៅឃុំជីផាត ស្រុកថ្មបាំង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកខ្នាតធំ និងផ្លូវក្រាលក្រួសក្រហម នៅឃុំជីផាត ស្រុកថ្មបាំង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកខ្នាតធំសម្រាប់ហសគមន៍ចំនួន ១កន្លែង និងផ្លូវក្រាលក្រួសក្រហមចំនួន ៣ខ្សែ ស្ថិតនៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ អណ្តូងទឹកខ្នាតធំសម្រាប់សហគមន៍ត្រូវបានសាងសង់នៅភូមិកំឡូត ឃុំជីផាត ស្រុកថ្មបាំង ដែលផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋចំនួន ១៧៣គ្រួសារ។ អណ្តូងទឹកខ្នាតធំនេះ មានម៉ាស៊ីនបូមទឹកដើរដោយប្រព័ន្ធសូឡា អាចបូមទឹកបាន ៣០០០ ទៅ ៤០០០លីត្រ ក្នុងមួយម៉ោង និងមានស៊ីទែនស្តុកទឹកចំណុះ ១០០០០លីត្រ។ ផ្លូវក្រាលក្រួសក្រហមចំនួន ៣ខ្សែ រួមមាន ស្ថិតនៅភូមិទឹកល្អក់ ចំនួន ១ខ្សែ ប្រវែង ១គីឡូម៉ែត្រ ស្ថិតនៅភូមិជាំស្លា ចំនួន ១ខ្សែ ប្រវែង ១គីឡូម៉ែត្រ និងស្ថិតនៅភូមិជីផាត ចំនួន ១ខ្សែ ប្រវែង ១គីឡូម៉ែត្រ។ សមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធទាំង៤នេះ ត្រូវបានកសាងឡើងដោយប្រើប្រាស់ថវិកាពីគម្រោងរេដបូក (ឥណទានកាបូន) ហើយថវិកា របស់គម្រោងរេដបូកនេះ គឺបានមកដោយសារយើងរក្សាការពារព្រៃឈើបានល្អ និងការលក់ឥណទានកាបូនព្រៃឈើ ៕
ថ្ងៃពុធ ១២ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ January 18, 2023

អត្ថបទទាក់ទង