រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ កិច្ចប្រជុំក្រុមអ្នកផលិត ស្តីពីការកត់ត្របញ្ជីស្នាម, ការជំរុញការផលិត និងការរៀបចំផែនការក្រុម របស់កសិករគម្រោងស្ទៀរ (STEER)

ថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣

លោក សឹង លី ប្រធានការិល័យផ្សព្វផ្សាយកសិកម្ម និងលោក ញឹម សារុន ប្រធានការិល័យកៅស៊ូ បានចូលរួមកិច្ចប្រជុំក្រុមអ្នកផលិត ស្តីពីការកត់ត្របញ្ជីស្នាម, ការជំរុញការផលិត និងការរៀបចំផែនការក្រុម របស់កសិករគម្រោងស្ទៀរ (STEER) ដែលសហការ និងសម្របសម្រួលដោយអង្គការ Save the Children ខេត្តកោះកុង។

កិច្ចប្រជុំក្រុមនេះពេលព្រឹកធ្វើនៅភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ មានអ្នកចូលរួម ១៥នាក់ ស្រ ៧នាក់។

និងពេលរសៀលធ្វើនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ដែលមានអ្នកចូលរួមចំនួន ០៨នាក់ ស្រី ០១នាក់។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ចំនួន ៣គឺ:

១-ស្វែងយល់ពីបញ្ហាប្រឈមរបស់ក្រុម និងស្វែងរកដំណោះស្រាយ,

២-បង្ហាញពីលទ្ធផលដែលក្រុមបានអនុវត្តកន្លងមក យល់ពីសារៈប្រយោជន៍ពីការចងក្រងក្រុមផលិត,

៣-រៀបចំផែនការផលិតបន្ត និងជំរុញឲ្យក្រុមនៅបន្តដំណើរការ ទោះគម្រោងជិតចប់ក៏ដោយ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង