រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចូលរួមអមដំណើរលោកស្រី អុី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ក្នុងដំណើចុះទស្សនកិច្ច ត្រួតពិនិត្យការអនុវត្តការងារដាំដុះដំណាំបន្លែ របស់កសិករអ្នកផលិត នៅក្នុងមូលដ្ឋានស្រុកបូទុមសាគរ និងស្រុកស្រែអំបិល ខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣

លោក អុី ម៉េងលាង ប្រធានមន្ទីរ រួមទាំងលោកស្រីអនុប្រធានមន្ទីរ និងមន្ត្រីជំនាញក្រោមឱវាទមន្ទីរ បានចូលរួមអមដំណើរលោកស្រី អុី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ក្នុងដំណើចុះទស្សនកិច្ច ត្រួតពិនិត្យការអនុវត្តការងារដាំដុះដំណាំបន្លែ របស់កសិករអ្នកផលិត នៅក្នុងមូលដ្ឋានស្រុកបូទុមសាគរ និងស្រុកស្រែអំបិល ខេត្តកោះកុង។

ក្នុងដំណើរទស្សនកិច្ចនេះ គឺមានគោលបំណងឈ្វេងយល់ពីការអនុវត្តដាំដុះដំណាំបន្លែរបស់កសិករ បញ្ហាប្រឈមនានា បញ្ហាទីផ្សារ នឹងការអនុវត្តដាំដុះប្រភេទដំណាំផ្សេងៗដែលមាននៅក្នុងខេត្តកោះកុង។

ក្នុងដំណើរទស្សនកិច្ចនេះផងដែរ លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏មានជាអំណោយមួយចំនួន ជូនដល់ប្រជាកសិករជាជនមានពិការភាព រងគ្រោះដោយសារសង្គ្រាម មានចំនួន ០៤គ្រួសារ នៅស្រុកបូទុមសាគរ​ ចំនួន ០២គ្រួសារ និងនៅស្រុកស្រែអំបិល ០២គ្រួសារ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង