រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ រៀបចំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៣ ជាមួយក្រុមកសិករអ្នកផលិតចេក នៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣

កញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម បានរៀបចំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៣ ជាមួយក្រុមកសិករអ្នកផលិតចេក ក្នុងគោលបំណង៖

១.ប្រាក់សន្សំក្រុម

២.ការទិញរួមលក់រួម និងបញ្ហាផ្សេងៗ នៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុបចំនួន ០៨នាក់ ស្រី ០៤នាក់។

និងបានរៀបចំកិច្ចប្រជុំក្រុមអ្នកផលិត អំពីការកត់ត្រា សៀវភៅធំ ការចុះបញ្ជីសមាជិក និងការកត់ត្រាលក់រួមទិញរួម ដែលមានអ្នកចូលរួមសរុបចំនួន ១២នាក់ ស្រី ០៩នាក់ នៅភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង