រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ អមដំណើរលោកស្រី អុី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ក្នុងដំណើរចុះទស្សនកិច្ច ត្រួតពិនិត្យការអនុវត្តការងារដាំដុះ និងប្រមូលផលដំណាំបន្លែ ចេក របស់កសិករអ្នកផលិត និងអ្នកលក់ធាតុចូលកសិកម្ម នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង

ថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣

លោក សុខ សំអាត អនុប្រធានមន្ទីរ តំណាងលោក អ៊ី ម៉េងលាង ប្រធានមន្ទីរ រួមទាំងមន្ត្រីជំនាញមន្ទីរក្រោមឳវាទមន្ទីរ និងដៃគូរសហការគម្រោងស្ទៀរ (STEER) នៃអង្គការ Save The Children ខេត្តកោះកុង បានចូលរួមអមដំណើរលោកស្រី អុី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ក្នុងដំណើរចុះទស្សនកិច្ច ត្រួតពិនិត្យការអនុវត្តការងារដាំដុះ និងប្រមូលផលដំណាំបន្លែ ចេក របស់កសិករអ្នកផលិត និងអ្នកលក់ធាតុចូលកសិកម្ម នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

ក្នុងដំណើរទស្សនកិច្ចនេះ គឺមានគោលបំណងស្វែងយល់ពីការអនុវត្តការងារដាំដុះ និងប្រមូលផល ដំណាំបន្លែ ចេក របស់កសិករ និងត្រួតពិនិត្យរបស់អ្នកលក់ធាតុចូលកសិកម្ម បញ្ហាប្រឈមនានា បញ្ហាទីផ្សារ និងការដាំដុះប្រភេទដំណាំផ្សេងៗដែលមាននៅក្នុងខេត្តកោះកុង។

ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកស្រីអភិបាលរង នៃគណៈអភិបាលរងខេត្ត និងមន្ទីរកសិកម្មខេត្ត ក៏មានជាអំណោយមួយចំនួន ជូនដល់ប្រជាកសិករជាជនមានពិការភាព រងគ្រោះដោយសារសង្គ្រាម ចំនួន ០១គ្រួសារ ស្រុកថ្មបាំង ខេត្តកោះកុង។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង