រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលរងស្រុក លោកស្រី គង់ វាសនា ប្រធាន គ.ក.ស.ក ស្រុកមណ្ឌលសីមា បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងដំណើរការអប់រំឪពុកម្ដាយ អាណាព្យាបាលក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូចសម្រាប់ឃុំ សង្កាត់

លោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលរងស្រុក លោកស្រី គង់ វាសនា ប្រធាន គ.ក.ស.ក លោក ថាន់ វីណៃ នាយករងរដ្ឋបាល ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ ការិយាល័យអប់រំយុវជន និងកីឡាស្រុក ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំទាំង៣ នៃស្រុកមណ្ឌលសីមា បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងដំណើរការអប់រំឪពុកម្ដាយ អាណាព្យាបាលក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូចសម្រាប់ឃុំ សង្កាត់ ក្រោមអធិបតីភាព លោក ស្រេង ហុង អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង ។
នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ
ថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣
វេលាម៉ោង៨:០០នាទីព្រឹក

អត្ថបទទាក់ទង