យោងលិខិតលេខ៤១៤/២២ សជណ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ របស់រដ្ឋខេត្តកោះកុង ស្តីពីការអនុញ្ញាតឲ្យធ្វើការឈូសឆាយសម្អាត និងពង្រាបដីចំនួន០១កន្លែង ស្ថិតនៅក្នុងភូមិតាអុក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ម៉ោង ០២:០០ នាទីរសៀល
រដ្ឋបាលស្រុកបូទុមសាគរ បានចាត់ក្រុមការងារស្រុក រួមជាមួយអាជ្ញាធរ ភូមិ ឃុំ បានចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទីតាំងដីមួយកន្លែងដែលបានស្នើសុំឈូសឆាយសម្អាត និងពង្រាប ស្ថិតនៅក្នុងភូមិតាអុក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ជាលទ្ធផល ÷
ពេលក្រុមការងារបានចុះធ្វើការផ្ទៀងផ្ទាត់ ឃើញថា ទីតាំងស្នើសុំឈូសឆាយសម្អាតដីរបស់ម្ចាស់សំណើ គឺឈូសឆាយតាមការអនុញ្ញាតរបស់លិខិតរដ្ឋបាលខេត្ត ពុំបានឈួសឆាយចូលទីតាំងដីតំបន់ការពារនោះទេ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃអង្គារ ៣ កើត ខែមាឃ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣
January 24, 2023
ចូលឆ្នាំចិន (Chinese New Year)