រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី កង សាមឌី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ

ល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២:១៥នាទីរសៀល គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី កង សាមឌី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ។ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម:
១.ចុះឈ្មោះអ្នកចូលរួម
២.មតិបើកកិច្ចប្រជុំ និងពិនិត្យកូរ៉ុម
៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ ២០២២ របស់ គ.ក.ស.ក ក្រុង។
៤.រាយការណ៏ពីស្ថានភាពស្តី យុវវ័យ និងកុមារតាមវិស័យនានារបស់ គ.ក.ស.ក ក្រុង។
៥.ពិភាក្សាបញ្ហាផ្សេងៗ
៦.ផែនការបន្ទាប់សម្រាប់ខែ កុម្ភៈ ឆ្នាំ ២០២៣
៧.មតិបូករុប និងបិទអង្គប្រជុំ
កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលា ក្រុងខេមរភូមិន្ទ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង