រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំប្រចាំខែ មករា របស់ក្រុមប្រឹក្សាឃុំព្រែកខ្សាច់ អាណត្តិទី៥ ឆ្នាំទី២ លើកទី៧

​ រដ្ឋបាលឃុំព្រែកខ្សាច់

​តាមការចាត់តាំរបស់ លោក រៀម រុំ មេឃុំព្រែកខ្សាច់ ចាត់អោយលោក ចាប វន ចៅសង្កាត់រង ( ប្រធានក្រុមប្រឹក្សាឃុំស្ដីទី )ដេីម្បីដឹកនាំការប្រជុំប្រចាំខែ មករា របស់ក្រុមប្រឹក្សាឃុំព្រែកខ្សាច់ អាណត្តិទី ៥ ឆ្នាំទី ២ លើកទី ៧ ដើម្បីបូកសរុបរបាយការណ៍ប្រចាំខែ របស់ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងអង្គភាពដែលពាក់ព័ន្ធចំណុះឲ្យរដ្ឋបាលឃុំព្រែកខ្សាច់ ។
មានរបៀបវីរៈសំខាន់ៗចំនួន ៥ គឺ
១. ពិនិត្យ និងអនុម័តកំណត់ហេតុរបស់ក្រុមប្រឹក្សាឃុំប្រចាំខែមករា ។
២. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមករាឆ្នាំ ២០២៣។
៣. របាយការណ៍របស់ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិ។
៤. ដាក់គម្រោងវិនិយោគឃុំឆ្នាំ ២០២៣ តពីគម្រោងឆ្នាំ ២០២២ គឺគម្រោងសាងសង់ផ្លូវបេតុងមានជើងដែលមានទឹកប្រាក់ ២៦៦,៣០០,០០០រៀល ។
៥. បញ្ហាផ្សេងៗ
សមាសភាពអញ្ជើញចូលរួមមាន ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងអង្គភាពដែលពាក់ព័ន្ធ ចំណុះឲ្យរដ្ឋបាលឃុំ សរុប ១៤ នាក់ ស្រី ០៤ នាក់ ។

=================================
ថ្ងៃពុធ ០៤កើត ខែមាឃ ឆ្នាំខាល
ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣
January 2៥ , 2023

អត្ថបទទាក់ទង