ថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោកស្រី ហួន ច័ន្ទមូលី បានចូលរួមកិច្ចប្រជុំស្តីពី ការងារសវនកម្មសម្រាប់ឆ្នាំ២០២២ និងឆ្នាំពាក់ព័ន្ធ ដឹកនាំកិច្ចប្រជុំដោយ លោកនាយករដ្ឋបាលខេត្ត និងអស់លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាព ចូលរួមកិច្ចប្រជុំជាមួយតំណាងអជ្ញាធរ សវនកម្មជាតិ និងគណៈប្រតិភូសវនកម្មតាមរយៈប្រព័ន្ធ (Zoom) នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង ។

