រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំប្រចាំខែមករា លើកទី៨ អាណត្តិទី៥ ឆ្នាំទី១ របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំភ្ញីមាស

រដ្ឋបាលឃុំភ្ញីមាស

………………………………………..

រដ្ឋបាលឃុំភ្ញីមាស បានបើកកិច្ចប្រជុំប្រចាំខែមករា លើកទី៨ អាណត្តិទី៥ ឆ្នាំទី១ របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ក្រោមអធិបតីភាព លោកស្រី ទិត ជាត្រា ជំទប់ទី១ ជាប្រធានអង្គប្រជុំតំណាងអោយលោកមេឃុំ ដោយមានបេសកកម្មទៅចូលរួមកិច្ចប្រជុំនៅខេត្តកោះកុង។
សមាសភាពមាន អនុប្រធានគ.ក.ន.ក សមាជិកអចិន្ត្រៃយ៍គ.ក.ន.ក សមាជិកគ.ក.ន.ក នាយប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានប៉ុស្តិ៍សុខភាពឃុំ នាយកសាលាពាមកាយ អ្នកគ្រូតំណាងសាលាតានី មេភូមិទាំង៣ភូមិ ជំនួយការសេវាសង្គម និងក្រុមការងារទ្រទ្រង់សុខភាពភូមិទាំងបី

សមាសភាពចូលរួមសរុប ១៦នាក់ ស្រី៧នាក់
របៀបវារ:
១/.ពិនិត្យ និងពិភាក្សាកំណត់ហេតុប្រជុំខែមុន
២/.រាយការណ៍ និងពិភាក្សាផ្នែកសេវាសុខភាព
៣/.រាយការណ៍ និងពិភាក្សាអំពីផ្នែកអប់រំ
៤/.រាយការណ៍ និងពិភាក្សាលើការងារពាក់ព័ន្ធស្រ្តី និងកុមារ
៥/.រាយការណ៍ និងពិភាក្សាលើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់
៦/.រាយការណ៍ និងពិភាក្សាលើការងារចុះបញ្ជីកំណើត
៧/.រាយការណ៍អំពីការប្រើប្រាស់ថវិការបស់គ.ក.ន.គ
៨/.សេចក្ដីផ្សេងៗ

ថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦
ត្រូវនិងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣

អត្ថបទទាក់ទង