រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកណ្ដោល បានរៀបចំបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៨ ឆ្នាំទី១ អាណត្តិទី៥ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ហ៊ុយ សំណាង ប្រធានក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំកណ្ដោល បានរៀបចំបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៨ ឆ្នាំទី១ អាណត្តិទី៥ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ហ៊ុយ សំណាង ប្រធានក្រុមប្រឹក្សាឃុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីសមាជិកក្រុមប្រឹក្សាឃុំសមាជិកក្រុមប្រឹក្សាស្រុកបូទុមសាគរ  នាយប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានសហគមន៍   ជំនួយការឃុំ លោក លោកស្រីមេភូមិទាំង៥នាយកសាលា និងសរុប ២៦នាក់ ស្រី០៤ នាក់។

ក្រោមរបៀបវារះដូចខាងក្រោម៖

១_ការបើកកិច្ចប្រជុំ និងមតិ ស្វាគមន៍

២_ការពិនិត្យ  កូរ៉ុមនិងសមាសភាពចូលរួមប្រជុំ

៣_ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង របៀវរៈ នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ

៤_ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកមុន

៥_ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំប្រចាំខែ

៦_ទិសដៅ និងផែនការអនុវត្តការងារ

-ពន្លឿនការបញ្ជូលទិន្នន័យភូមិឆ្នាំ២០២២ សម្រាប់កសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់

-ជម្រុញការចុះបញ្ជីអត្រានុកូដ្ឋានគ្រប់ប្រភេទ

-បន្តការផ្សព្វផ្សាយ និងជម្រុញឱ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងដូសជម្រុញឱ្យបានគ្រប់គ្នា

៧_បញ្ហាផ្សេងៗ

-ការផ្សព្វផ្សាយព័ត៌មាន និងសភាពការថ្មីៗ

-ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម តាមមូលដ្ឋាន

- បញ្ហាប្រឈមតាមភូមិ

៨_មតិបូកសរុប បិទអង្គប្រជុំ និងប្រកាសពីកាលបរិច្ឆេទ នៃកិច្ចប្រជុំលើកក្រោយ។

ប្រភពៈ@រដ្ឋបាលឃុំកណ្ដោល

====================

ថ្ងៃពុធ ៤ កើត ខែមាឃ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣

មករា 25, 2023

អត្ថបទទាក់ទង