រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្តបានដឹកនាំមន្ត្រីជំនាញ សរុប ០៣រូប អញ្ជើញចូលរួមសិក្ខាសាលា ស្តីពីការពង្រឹងគុណភាពនៃការរៀបចំថវិកាសមិទ្ធកម្ម និងនីតិវិធីអនុវត្តសវនកម្មផ្ទៃក្នុងក្រោមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសណ្ឋាគារឌីយ៉ាម៉ង់ ខេត្តកំពត។

ថ្ងៃ ព្រហស្បតិ៍-សុក្រ ៥-៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ២០២៣

លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្ត បានដឹកនាំមន្ត្រីជំនាញសរុប ០៣រូប ចូលរួមសិក្ខាសាលា ស្តីពីការពង្រឹងគុណភាពនៃការរៀបចំថវិកាសមិទ្ធកម្ម និងនីតិវិធីអនុវត្តសវនកម្មផ្ទៃក្នុងក្រោមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសណ្ឋាគារឌីយ៉ាម៉ង់ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម មាន សុជាតិ អគ្គលេខាធិការរង និងជាអនុប្រធានក្រុមការងារកំណែទម្រង់ក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន ស៊ីថន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកំណែទម្រង់ និងមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរផែនការរាជធានី-ខេត្តទាំង១៣ និងមន្ត្រីជំនាញ សរុប ៤៥នាក់ ស្រី២៨នាក់។

អត្ថបទទាក់ទង