រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស បានបើកកិច្ចប្រជុំប្រចាំខែមករា លើកទី៨ អាណត្តិទី៥ ឆ្នាំទី១ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

រដ្ឋបាលឃុំភ្ញីមាស 

រដ្ឋបាលឃុំភ្ញីមាស បានបើកកិច្ចប្រជុំប្រចាំខែមករា លើកទី៨ អាណត្តិទី៥ ឆ្នាំទី១ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស ក្រោមអធិបតីភាពលោកស្រី ទិត ជាត្រា ជំទប់ទី១ ជាប្រធានអង្គប្រជុំតំណាងអោយលោកមេឃុំ ដោយលោកមានបេសកកម្មទៅចូលរួមកិច្ចប្រជុំនៅខេត្តកោះកុង ។

សមាសភាពចូលរួម ÷ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ(២រូប) មេភូមិ អនុភូមិ សមាជិកភូមិទាំង៣ នាយកសាលាពាមកាយ អ្នកគ្រូតំណាងសាលាបឋមសិក្សាតានី ប្រជាការពារឃុំ និងតំណាងប្រជាពលរដ្ឋ សរុប១៦ នាក់ ស្រី៥នាក់។ អំពីរបៀបវារៈរួមមាន÷     

១/ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំខែមុន       

២/ពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ ២០២២
៣/ អានរបាយការណ៍តាមភូមិនិងប៉ុស្តិ៍រដ្ឋបាល
៤/ពិភាក្សាលើបញ្ហាផ្សេងៗ និងដំណោះស្រាយ    
………………………………
ថ្ងៃពុធ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣

អត្ថបទទាក់ទង