រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្ត ( CME )ប្រចាំសប្តាហ៍ ក្រោមប្រធានបទ Structured Approach to the seriously ill child ដែលធ្វើបទបង្ហាញដោយលោកស្រីវេជ្ជបណ្ឌិត ឆែ ហ្សឺឌី ប្រធានផ្នែកជំងឺកុមារ មន្ទីរពេទ្យបង្អែកខេត្តកោះកុង

នៅព្រឹកថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣

មន្ទីរពេទ្យង្អែកខេត្តកោះកុង បានរៀបចំការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្ត ( CME )ប្រចាំសប្តាហ៍ ក្រោមប្រធានបទ Structured Approach to the seriously ill child ដែលធ្វើបទបង្ហាញដោយលោកស្រីវេជ្ជបណ្ឌិត ឆែ ហ្សឺឌី ប្រធានផ្នែកជំងឺកុមារ មន្ទីរពេទ្យបង្អែកខេត្តកោះកុង ។
មន្ទីរពេទ្យតែងតែរៀបចំវគ្គបណ្តាលនេះជាប្រចាំ ក្នុងគោលបំណងរំលឹក និងចែករំលែក ចំនេះដឹងគ្នាទៅវិញទៅមកទាក់ទងនឹងបច្ចេកទេសវេជ្ជសាស្ត្រក្នុងការធ្វើរោគវិច្ឆ័យ ការថែទាំ ព្យាបាល និងបច្ចេកទេសវេជ្ជសាស្ត្រដែលត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីៗ ដើម្បីពង្រឹង និងបង្កើនសមត្ថភាពក្រុមគ្រូពេទ្យយើង ក្នុងការបម្រើសេវាសុខភាពជូនប្រជាជនឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ។

អត្ថបទទាក់ទង