រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៨ ឆ្នាំទី១ របស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក វ៉ន វ៉ាត ប្រធានក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៨ ឆ្នាំទី១ របស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកវ៉ន វ៉ាត ប្រធានក្រុមប្រឹក្សាឃុំ ដើម្បីពិភាក្សាគ្នាលើរបៀបវារៈមួយចំនួន ដូចខាងក្រោម៖

១.ពិនិត្យ និងអនុម័តរបៀបវារៈនៃអង្គប្រជុំ

២. ពិនិត្យកូរ៉ុម និងប្រកាសសមាសភាពចូលរួមប្រជុំ

៣.អនុម័តសេចក្ដីព្រាងកំណត់ហេតុប្រជុំលើកមុន

៤. ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមករា

៥.ពិភាក្សាការធ្វើបច្ចុប្បន្នភាពស្ថិតិរបស់ពលរដ្ឋទូទាំងឃុំ ឆ្នាំ២០២៣

៦. ពិភាក្សាពិនិត្យលើរបាយកាណ៍ចំណូល-ចំណាយប្រចាំឆ្នាំ២០២២ និងរៀបចំបិទបញ្ជីថវិកាប្រចាំឆ្នាំ២០២២

៧. បញ្ហាផ្សេងៗ

-ការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ បញ្ហាប្រឈម នឹងទិសដៅអនុវត្តបន្ដ

៨. បូកសរុបលទ្ធផល នៃកិច្ចប្រជុំ។

ប្រភព:@រដ្ឋបាលឃុំតានូន

—————————————

ថ្ងៃសុក្រ ៦ កើត ខែមាឃ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣

មករា 27, 2023

អត្ថបទទាក់ទង