រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សាង ស៊ីណេត អភិបាលរងស្រុក តំណាងឱ្យលោក ក្រូច បូរីសីហា អភិបាល នៃគណ:អភិបាលស្រុក អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដើម្បីចុះសិក្សាកំណត់ទីតាំងបោះបង្គោលព្រំប្រទល់សម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ និងធម្មជាតិខ្នាតតូចចំនួន១គម្រោង របស់លោកស្រី កែវ មុំ

លោក សាង ស៊ីណេត អភិបាលរងស្រុក តំណាងឱ្យលោក ក្រូច បូរីសីហា អភិបាល នៃគណ:អភិបាលស្រុក អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដើម្បីចុះសិក្សាកំណត់ទីតាំងបោះបង្គោលព្រំប្រទល់សម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ និងធម្មជាតិខ្នាតតូចចំនួន១គម្រោង របស់លោកស្រី កែវ មុំ ដោយមានការចូលរួមពី ក្រុមការងាររដ្ឋបាលស្រុកបូទុមសាគរ តំណាងរដ្ឋបាលខេត្តកោះកុង តំណាងមន្ទីរបរិស្ថាន ឧទ្យានជាតិបូទុមសាគរ អាជ្ញាធរភូមិ ឃុំ នៅសាលាឃុំអណ្តូងទឹក ព្រមទាំងចុះពិនិត្យដល់ទីតាំងជាក់ស្តែងស្ថិតនៅភូមិតាអុក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

==================

ថ្ងៃសុក្រ ៦ កើត ខែមាឃ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣

January 27, 2023

អត្ថបទទាក់ទង