រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៨ អាណត្តិទី៥ ឆ្នាំ២០២៣ ប្រចាំខែមករា ក្រោមអធិបតីភាព លោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៨ អាណត្តិទី៥ ឆ្នាំ២០២៣ ប្រចាំខែមករា ក្រោមអធិបតីភាព លោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ តំណាងប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានសហគមន៍ទាំង២ ស្មៀនឃុំ មេភូមិទាំង៧ សរុប១៦នាក់ ស្រី០៤នាក់ ដើម្បីពិភាគ្សាលើបៀបវារះដូចខាងក្រោម៖

- បើកកិច្ចប្រជុំ និងមតិស្វាគមន៍

- ពិនិត្យកូរ៉ូម និងសមាសភាពចូលរួម

១/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៧ ប្រចាំខែមករា ឆ្នាំ២០២៣

២/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៥ ប្រចាំខែធ្នូ

៣/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំ ប្រចាំខែមករា ឆ្នាំ២០២៣

៤/.របាយការណ៍របស់

- គ.គ.ន.ក ឃុំ

- ភូមិទាំង៧

- ប៉ុស្តិ៍នគរបាលរដ្ឋបាល

- សហគមន៍តំបន់ការពារធម្មជាតិ

- សហគមន៍នេសាទ

៥/.ទិសដៅអនុវត្តបន្ត

- ត្រួតពិនិត្យលើបច្ចុប្បន្នភាពទិន្នន័យប្រជាពលរដ្ឋ

- ជម្រុញការបញ្ចូលទិន្នន័យតាមភូមិ សម្រាប់កសាងផែនការឆ្នាំ២០២៣

- ផ្សព្វផ្សាយ និងជម្រុញដល់ប្រជាពលរដ្ឋគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ និងការប្តូរ អ.ខ អស់សុពលភាព

- បន្តជម្រុញចាក់វ៉ាក់សាំងដូសក្នុងមូលដ្ឋាន និងដូសជម្រុញ

៦/.បញ្ហាផ្សេងៗ

- មតិណែនាំក្នុងការបំពេញឯកសាររដ្ឋបាល

៧/.មតិបូកសរុប បិទអង្គប្រជុំ និងប្រកាសពីកាលបរិច្ឆេទ នៃកិច្ចប្រជុំលើកក្រោយ។

ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក

----------------------------

ថ្ងៃសៅរ៍ ៧ កើត ខែមាឃ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣

January 28, 2023

អត្ថបទទាក់ទង