រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ និងជាប្រធាន គ.ក.ន.ក.ឃុំ បានដឹកនាំក្រុមការងារ និងមន្ត្រីភូមិ ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយផ្ទាល់ខ្លួន មានជាថវិកាមួយចំនួន និងគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារស្ត្រីទើបសម្រាលកូន ចំនួន ០៥គ្រួសារស្ថិតនៅភូមិទួលគគីរក្រោម

លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ និងជាប្រធាន គ.ក.ន.ក.ឃុំ បានដឹកនាំក្រុមការងារដែលជាសមាជិក គ.ក.ន.ក ឃុំ និងមន្ត្រីភូមិ ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយផ្ទាល់ខ្លួន មានជាថវិកា ចំនួន ១៥០,០០០រៀល និងគ្រឿងឧបភោគបរិភោគ មានដូចជា: អង្ករ ០១បាវ ទម្ងន់ ២០គ.ក្រ ទឹកសុទ្ធ ០១យួរ ទឹកត្រី ០១ដប ទឹកស៊ីអ៊ីវ ០១ដប ស្ករស ០១kg ខ្ទឹមសខ្ទឹមក្រហម ០១kg ទឹកដោះគោឆៅ ០១ឡូ និងប៊ីចេង ០,៥kg ០១កញ្ចប់ ជូនដល់គ្រួសារស្ត្រីទើបសម្រាលកូន ចំនួន ០៥គ្រួសារស្ថិតនៅភូមិទួលគគីរក្រោម បន្ថែមដោយថវិកា គ.ក.ន.ក ឃុំ ចំនួន ៥០,០០០រៀល ក្នុង ០១គ្រួសារ ។
សរុបថវិកាដែលស្ត្រីទើបសម្រាល កូនទទួលបានក្នុងមួយ គ្រួសារ មានចំនួន ២០០,០០០រៀល ។
រសៀលថ្ងៃសៅរ៍ ៧កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣

អត្ថបទទាក់ទង