រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការរង ជានាយសេនាធិការ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងកូវីដ១៩ បានអញ្ជើញចុះពិនិត្យ ក្រុមការងារចាក់វ៉ាក់ តំបន់ប្រតិបត្តិការសឹករងកោះកុង

ឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការរង ជានាយសេនាធិការ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងកូវីដ១៩ បានអញ្ជើញចុះពិនិត្យ ក្រុមការងារចាក់វ៉ាក់ តំបន់ប្រតិបត្តិការសឹករងកោះកុង។
(កោះកុង)ថ្ងៃអាទិត្យ៨កើត ខែមាឃ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៩ខែមករា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី​កែវ វិចិត្រ មេបញ្ជាការរង ជានាយសេនាធិការ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងរបស់តំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញចុះពិនិត្យណើរការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ដូសទី៦ ជូនដល់យោធិន គ្រួសារយោធិន អតីតយុទ្ធជន និងកម្លាំងនគរបាលព្រំដែន នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង។
ឆ្លៀតកនុងឱកាសលោកឧត្តមសេនីយ៍ត្រី បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលតែងគិតគូពីសុខទុក្ខរបស់កងកម្លាំងក៏ដូចប្រជាជនទូទៅ ដោយមិនគិតពីនិន្នាការនយោបាយ ក្នុងការជួយផ្តល់វ៉ាក់សាំងបានទាន់ពេលវេលា ជៀសផុតបានពីគ្រោះថ្នាក់ដល់អាយុជីវិត ស្របពេលដែលប្រទេសមួយចំនួនមានអត្រាការស្លាប់បារ់បង់ជីវិតជាច្រើនដោយសារជំងឺកូវីដ១៩ ។
ជាការប្តេជ្ញា យើងខ្ញុំទាំងអស់គ្នានៅតែបន្តអនុវត្តវិធានការ០៣កុំ ០៣ការពារ របស់ក្រសួងសុខាភិបាល ទោះបីស្ថានភាពនៃការរីករាលរបស់ជំងឺកូវីដ១៩ មានការថយចុះក៏ដោយ។

អត្ថបទទាក់ទង