ថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៨:០០នាទីព្រឹក រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុង ក្រោមអធិបតីភាព លោក សុប ហ៊ូសេន សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងជាប្រធានអង្គប្រជុំ ។ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម៖
១/ ពិនិត្យ ពិភាក្សា និង អនុម័តសេចក្ដីព្រាងកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល របស់រដ្ឋបាលក្រុង (ឆ្នាំ២០២៣ ២០២៥ ) ។
២/ ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្តីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគ បី ឆ្នាំរំកិល (២០២៤ - ២០២៦) របស់រដ្ឋបាលក្រុងខេមរភូមិន្ទ ។
៣/ បិទកម្មវិធី ។
កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលា ក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#










