រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងខេត្តកោះកុង

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងខេត្តកោះកុង។

លោកស្រីអភិបាលរងខេត្ត ក្រោយពីស្តាប់របាយការណ៍ របស់ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ សង្កេតឃើញថា ក្នុងរយៈពេល១០ថ្ងៃនេះ ក្រុមការងារបានចុះចាក់វ៉ាក់កូវីដ-១៩ ជូនមន្ត្រីរាជការតាមមន្ទីរ អង្គភាព មានការថយចុះច្រើន មិនដូចដូសមូលដ្ឋាន ជាមួយគ្នានេះដែរស្នើក្រុមការងារត្រៀមសូមមន្ទីរ អង្គភាពបញ្ជូនបញ្ជីដើម្បីធ្វើការផ្ទៀងផ្ទាត់។ ចំពោះផែនការបន្តសូមលោក លោកស្រីធ្វើផែនការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមសាលារៀន វត្តអារាម…. ជាដើម ព្រមទាំងរក្សាក្រុមគ្រូពេទ្យចាក់ជាប្រចាំ នៅតាមមណ្ឌលសុខភាព ។ ចំពោះប្រជាពលរដ្ឋ គួរត្រៀមផែនការ ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានអញ្ជើញមកចាក់នៅតាមសាលាឃុំ សង្កាត់ ដោយមានការជម្រុញពីភូមិ ឃុំ សង្កាត់ ធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានវ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជម្រុញគ្រប់ៗគ្នា ក្នុងន័យធានា ការពារអាយុជីវិត ពីជំងឺកូវីដ-១៩ទាំងអស់គ្នា ៕
ថ្ងៃចន្ទ ៩ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ January 30, 2023

អត្ថបទទាក់ទង