រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សេចក្តីជូនដំណឹងលេខ០១០/២៣ ស.ជ.ណ ចុះថ្ងៃទី០៨ ខែ ឆ្នាំ២០២៣ របស់រដ្ឋបាលស្រុកបូទុមសាគរ ស្តីពីការចូលរួមសហការរុះរើដោយខ្លួនឯង ខ្ទមអាណាធិបតេយ្យ ដែលលោក លោកស្រី បានសាងសង់នៅលើទីតាំងដីបម្រុងសាធារណៈរបស់រដ្ឋ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបូទុមសាគរ ខេត្តកោះកុង

សេចក្តីជូនដំណឹងលេខ០១០/២៣ ស.ជ.ណ ចុះថ្ងៃទី០៨ ខែ ឆ្នាំ២០២៣ របស់រដ្ឋបាលស្រុកបូទុមសាគរ ស្តីពីការចូលរួមសហការរុះរើដោយខ្លួនឯង ខ្ទមអាណាធិបតេយ្យ ដែលលោក លោកស្រី បានសាងសង់នៅលើទីតាំងដីបម្រុងសាធារណៈរបស់រដ្ឋ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបូទុមសាគរ ខេត្តកោះកុង។ រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមជម្រាបជូន លោក លោកស្រី ដែលបានសាងសង់ខ្ទមអាណាធិបតេយ្យនៅលើទីតាំងដីបម្រុងសាធារណៈរបស់រដ្ឋ ស្ថិតនៅ ក្នុងភូមិសាស្ត្រស្រុកបូទុមសាគរ ខេត្តកោះកុងឲ្យបានជ្រាបថា៖ កន្លងមករដ្ឋបាលឃុំទាំងបួន នៃស្រុកបូទុមសាគរ ធ្លាប់បានធ្វើការផ្សព្វផ្សាយជូនដំណឹងឲ្យរុះរើពីរ ឬបីដងរួចមក តែលោក លោកស្រី មិនបានអនុវត្តតាមសេចក្តី ជូនដំណឹងរបស់រដ្ឋបាលឃុំទេ។

រដ្ឋបាលស្រុកបូទូមសាគរ សូមកំណត់កាលបរិច្ឆេទសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការរុះរើ ដោយខ្លួនឯង ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម បងប្អូនប្រជាពលរដ្ឋ ដែលដឹងខ្លួនថា បានសាងសង់ ខ្ទមអាណាធិបតេយ្យនៅលើទីតាំងដីបម្រុងសាធារណៈរបស់រដ្ឋ ត្រូវចូលរួមសហការរុះរើ ដោយខ្លួនឯង។

រដ្ឋបាលស្រុកបូទុមសាគរ សង្ឃឹមយ៉ាងម៉ុតមាំថា លោក លោកស្រី ដែលបានសាងសង់ខ្ទម អាណាធិបតេយ្យនៅលើទីតាំងដីបម្រុងសាធារណៈរបស់រដ្ឋ ទាំងអស់គា្ន ពិតជាមានសុឆន្ទះ ចូលរួមសហការ កុំបីខកខាន។

ក្នុងករណីលោក លោកស្រី មិនបានចូលរួមសហការតាមសេចក្ដីជូនដំណឹងនេះ រដ្ឋបាលស្រុក និង អនុវត្តវិធានរដ្ឋបាល ហើយរដ្ឋបាលស្រុកមិនទទួលខុសត្រូវ រាល់ការបាត់បង់ផលប្រយោជន៍ណាមួយឡើយ។ សូមអរគុណ!

(សូមអានព័ត៌មានលម្អិតនៅខាងក្រោម)

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃពុធ ៣ រោច ខែមាឃ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣

ខែកុម្ភៈ 8, 2023

អត្ថបទទាក់ទង