រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចពិភាក្សាស្តីពីការត្រៀមរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាវត្តមុនីជីខលើ

ថ្ងៃពុធ ៣ រោច ខែមាឃ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣
_««»»_
លោក អ៊ូច ទូច ប្រធានមន្ទីរ អញ្ជើញចូលរួមកិច្ចពិភាក្សាត្រៀមរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាវត្តមុនីជីខលើ ស្ថិតក្នុងឃុំជីខលើ ស្រុកស្រែអំបិល ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី៖
-ព្រះព្រហ្មសីល ហ៊ួត សុវិន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះអនុគណស្រុកស្រែអំបិល
-ឧកញ៉ា ហេង ហ៊ុយ និងភរិយា
-លោក ហុង ប្រុស អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល និងប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម
-ព្រះចៅអធិការវត្ត អាជ្ញាធរឃុំជីខលើ ព្រមទាំងលោកអាចារ្យ គណៈកម្មការវត្ត
+ពិធីបុណ្យគ្រោងនឹងប្រារព្ធនៅថ្ងៃទី១២ដល់១៤ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

អត្ថបទទាក់ទង