រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំពិធីប្រកាសចូលកាន់ដំណែងអភិបាលរង និងនាយករដ្ឋបាលនៃរដ្ឋបាលក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង

ថ្ងៃអង្គារ ៩ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទីព្រឹក រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំពិធីប្រកាសចូលកាន់ដំណែងអភិបាលរង និងនាយករដ្ឋបាលនៃរដ្ឋបាលក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ។ អញ្ជើញចូលរួម​ជាភ្ញៀវកិត្តិយសក្នុងពិធីផងដែររួមមាន៖ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត លោក លោកស្រីក្រុមប្រឹក្សាក្រុង លោក លោកស្រីគណៈអភិបាលក្រុង ប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលក្រុង អធិការនគរបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថក្រុង មេបញ្ជាការផ្នែកសឹករងក្រុង លោក លោកស្រីក្រុមប្រឹក្សាសង្កាត់ទាំងបី នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំងបី នាយកវិទ្យាល័យ និងអនុវិទ្យាល័យ អង្គការសង្គមស៊ីវិល និងមន្ត្រីរាជការដែលមាន​សមាសភាព​ចូលរួម​សរុប​ចំនួន​ប្រមាណ​ជាង ៨០រូប។
ពិធីនេះបានរៀបចំឡើងនៅសាលប្រជុំនៃរដ្ឋបាលក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង