រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការរង ជានាយសេនាធិការ អញ្ជើញសំណេះសំណាលជាមួយកងបោសសំអាតមីន របស់តំបន់ប្រតិបត្តិការសឹករងកោះកុង មុននឹងបន្តបេសកម្មនាពេលខាងមុខ

ឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការរង ជានាយសេនាធិការ តំណាងឯកឧត្តមមេបញ្ជាការ អញ្ជើញសំណេះសំណាលជាមួយកងកមកលាំងបោសសំអាតមីនចំនួន២៦ នាក់ របស់តំបន់ប្រតិបត្តិការសឹករងកោះកុង ចំណុះយោធភូមិភាគទី៣ មុននឹងបន្តបេសកកម្មបោសសំអាតមីននៅខេត្តឧត្តរមានជ័យ​ នាថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៣។ 
ថ្លែងក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ កែវ វិចិត្រ ពាំនាំការផ្តាំផ្ញើសាកសួរសុខរបស់លោកមេបញ្ជាការអង្គភាព និងថ្លែងកោតសរសើរ ចំពោះកងកម្លាំងយើងដែលបានបំពេញបេសកកម្មបោសសំអាតមីន ប្រកបដោយភាពជោគជ័យ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​​នាពេលកន្លងទៅ។
ជាការពិតណាស់ការលះបង់របស់បងប្អូនយើងដែលត្រូវចាកឆ្ងាយពីក្រុមគ្រួសារជាទីស្រឡាញ់ ក្នុងបុព្វហេតុជាតិមាតុភូមិនៃយើង ក្នុងនាមជាថ្នាក់ដឹកនាំ នៃកងឯកភាពពិតជាមានមោទនភាពណាស់ ដែលទទួលបានទំនុកចិត្តពីថ្នាក់លើ ដើម្បីរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាល ក្នងការចូលរួមរំដោះដីដែលរងនូវកាកសំណល់សង្រ្គាមស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា (កម្ពុជាគ្មានមីនក្នុងឆ្នាំ ២០២៥)។
ក្នុងនាមកកងឯកភាព ខ្ញុំសូមផ្តាំផ្ញើដល់កងកម្លាំងយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបំពេញភារកិច្ច ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ និងសូមជូនពរអោយកងកម្លាំងយើងមានសុខភាពល្អ និងចុះបំពេញបេសកកម្នទទួលបានជោគជ័យ តាមផែនការថ្នាក់លើប្រគល់ជូន។
បន្ទាប់ពីសំណេះសំណាល លោកមេបញ្ជាការរង ជានាយសេនាធិការបានប្រគល់ថវិការឧបត្ថម្ភពីលោកជំទាវអភិបាលខេត្ត ឧបត្ថម្ភថវិកាម្នាក់ ២០០.០០០ រៀល ។ លោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការអង្គភាពឧបត្ថម្ភអាវយឺត២៦ អាវ និងថ្នាក់ដឹកនាំអង្គភាពឧបត្ថមភ ក្រមាដែលមានឡូហ្គូ កងយោធពលខេមរភូមិន្ទចំនួន២៦ក្រមា ផងដែរ៕
ថ្ងៃសុក្រ ១២ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ February 17, 2023

អត្ថបទទាក់ទង