រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្តកោះស្រឡៅធ្វើបុណ្យផ្កាសាមគ្គី នៅវត្តគិរីវង្គត់(ហៅវត្តកោះស្រឡៅ) ស្ថិតនៅភូមិកោះស្រឡៅ នៃឃុំកោះកាពិ ។

ថ្ងៃអាទិត្យ ១៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦  ត្រូវនិងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣  លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តកោះស្រឡៅធ្វើបុណ្យផ្កាសាមគ្គីប្រមូលថវិកាយកទៅប្រគេនព្រះសង្ឃ ដើម្បីកសាងសមិទ្ធផលនៅវត្តគិរីវង្គត់(ហៅវត្តកោះស្រឡៅ)ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុងខេត្តកោះកុង ៕

អត្ថបទទាក់ទង